មេធាវីមួយរូបដែលធ្លាប់ការពារក្តីឲ្យបក្សប្រឆាំង បានដាក់ពាក្យស្នើសុំការពារក្តីឲ្យ លោក គឹម សុខ នៅដើមសប្តាហ៍នេះ ក្រោយពីអ្នកវិភាគរូបនេះស្នើសុំឲ្យជួយការពារតាមផ្លូវច្បាប់។អ្នកឃ្លាំមើលនិងអត្ថាធិប្បាយបញ្ហាសង្គម លោក គឹម សុខ ដែលគេស្គាល់តាមរយៈការរិះគន់ចំណុចខ្វះខាតរដ្ឋាភិបាល ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃសុក្រ ទី១៧ កុម្ភៈ បន្ទាប់ពីលោកចូលបំភ្លឺតាមបណ្តឹងរបស់មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។មេធាវី ជួង ជូងីបានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានទទួលយកសំណើរបស់លោក ដែលស្នើសុំការពារក្តីឲ្យលោក គឹម សុខ នៅព្រឹកថ្ងៃចន្ទនេះ។
................
ប្រភព៖VOD
http://vodhotnews.com/20/02/2017/defense-lawyers-applied-for-kim-today/