...............
ភ្នំពេញ៖ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្ស ប្រជាធិតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងថា លោកមិនគាំទ្រ ក្រុមតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា បានលើកដៃគាំទ្រអនុម័ត សេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពី គណបក្សនយោបាយទេ ។ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីបក្សនយោបាយ ត្រូវបានរដ្ឋសភាអនុម័ត យល់ព្រមដោយសំឡេងគាំទ្រ ៦៦លើ៦៦ នៅព្រឹកថ្ងៃទី២០ កុម្ភៈ ។ លោក សាម អ៊ីន បានថ្លែង នៅថ្ងៃទី២០ កុម្ភៈនេះថា "ជារួមគណបក្ស ប្រជាធិបតេយ្យ មូលដ្ឋានមិនគាំទ្រ ទៅលើសេចក្ដីស្នើច្បាប់នេះទេ យើងគិតថាសេចក្ដីស្នើច្បាប់នេះ គឺមានលក្ខណៈផ្ទុយនឹង ស្មារតីនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៃមាត្រាទី១ និងមាត្រាទី៥១ថ្មី" ។
.................
ប្រភព៖មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល