ត្រឡប់ក្រោយ

តុលាការក្រុងភ្នំពេញ គ្រោងកាត់ទោស អ្នកស្រី ទេព វន្នី នៅថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ ពាក់ព័ន្ធនឹងករណីហិង្សានៅក្បែរវិមានឯករាជ្យ

 

................

ភ្នំពេញ)៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ខាង​មុខ​នេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹង​បើក​សវនាការ​កាត់ទោស អ្នក​ស្រី​ ទេព​ វន្នី​ តំណាង​សហគមន៍​បឹងកក់​ ពាក់ព័ន្ធ​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ។ នេះបើតាមការបញ្ជាក់ដោយមន្រ្តីតុលាការ។សវនាការ​នេះ​ នឹងដឹកនាំ​ដោយ ​លោក​ ឡុង​ កេស​ភីរម្យ​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​ លោក​ សៀង​ សុខ​ ​ព្រះរាជអាជ្ញារង ជា​តំណាង​អយ្យការ។មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ (ម២)​ បញ្ជាក់​ថា​ ក្រុម​មន្ត្រី​នឹង​បញ្ជូន​លោក​ស្រី​ ទេព​ វន្នី​ ចូល​រួម​សវនាការ​។​ រឿង​ក្ដី​នេះ​ សាក្សី​៣រូប​ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​រួម​សវនាការ​ផងដែរ​ ក្នុងនោះមា​ន​ លោក​ស្រី​ ង៉ែត​ ឃុន​ ហៅ​យាយ​ម៉ាប់​មី​ លោក​ស្រី​ គង់​ ចន្ថា​ និង​ លោក​ស្រី​ បូ​ ឆវី​ ។

................

ប្រភព៖ដើមអម្ពិល

https://goo.gl/OP0yeK

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា