................
អង្គការឃ្លាំងមើលសិទ្ធិមនុស្ស បានចាត់ទុកការអនុម័តរបស់រដ្ឋសភាទៅលើសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយថា ជាជ័យជំនះរបស់អំណាចផ្តាច់ការលើសិន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ក្នុងសេចក្តីប្រកាសចុះថ្ងៃទី២០ខែកុម្ភៈ នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំងមើលសិទ្ធិមនុសុ្ស Human Rights Watch លោក ភីល រ៉ូបីតសាន់ បានចាត់ទុកច្បាប់ស្តីពីគណបក្សនយោបាយថា គោលបំណងនៃច្បាប់នេះ គឺភ្ជង់តម្រង់ទៅកាន់គណបក្សសង្គ្រោះជាតិ។ លោកថា ខណៈពេលដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់នោះ យុត្តិសាស្ត្ររបស់លោក ហ៊ុន សែន បានបង្ហាញឲ្យកាន់តែច្បាស់តាមរយៈការបំភ័យសម្លុត ស្ថាប័នប្រជាធិបតេយ្យ និងអង្គការសង្គមស៊ីវិលនានា ដោយប្រើប្រាស់ច្បាប់ក្នុងការបំបិទសំឡេងទាំងអស់នេះ និងតាមរយៈតុលាការដែលស្ថិតក្រោមអំណាចរបស់ខ្លួន។
................
ប្រភព៖VOD