ត្រឡប់ក្រោយ

អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​អាមេរិក កុំ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​

 

....................

ក្រោយពី​រដ្ឋាភិបាល​អាមេរិក សម្តែង​ការព្រួយបារម្ភ​ចំពោះ​សេចក្តីស្នើ​ចំពោះ​សេចក្តីស្នើ​វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ទើបតែ​ត្រូវបាន​រដ្ឋសភា អនុម័ត​នៅ​ថ្ងៃទី ២០ ខែកុម្ភៈ លោក ឡេង ប៉េងឡុង បាន​ចេញមុខ​ប្រតិកម្ម​តប​នឹង​រដ្ឋាភិបាល​អាមេរិក​ភ្លាម​។​ប្រតិកម្ម​របស់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា គឺ​ប្រាប់​ទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ កុំ​ឲ្យ​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ យ៉ាងខ្លី​បែបនេះ​ថា​៖« យើង​ធ្វើ​ច្បាប់​នេះ សម្រាប់​ប្រយោជន៍​ទូទៅ មិនមែន​សម្រាប់​គាបសង្កត់​បក្ស​ណាមួយ​ទេ​។ អាមេរិក គួរតែ​កុំ​លូកដៃ ជ្រៀត​ជ្រែកចូល​ការងារ​ផ្ទៃក្នុង​របស់​កម្ពុជា​»​។​
នៅ​រសៀល​ថ្ងៃទី ២០ ខែកុម្ភៈ រដ្ឋាភិបាល​អាមេរិក 
បានចេញសេចក្តីថ្លែងការណ៍ ដោយព្រួយ​បារម្ភ​ពី​សេចក្តីស្នើ​​វិសោធន​កម្មច្បាប់​គណបក្ស​នយោបាយ​​ ដែល​ត្រូវ​បានរ​ដ្ឋសភា​អនុម័ត​​។ ​

...................

ប្រភព៖ថ្មីៗ

https://www.thmeythmey.com/index.php?page=detail&id=49728

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា