.....................
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានវាយបកទៅសមាជិកសភាអាស៊ាន ដែលបានចេញសេចក្តីថ្លែងការណ៍វាយតម្លៃថា ប្រជាធិបតេយ្យនៅកម្ពុជានឹងស្លាប់ ក្រោយច្បាប់ស្តីពីគណបក្សនយោបាយចេញ។ សម្រាប់លោក លោក សុខ ឥសាន ការលើកឡើងបែបនេះ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលធម្មនុញ្ញាអាស៊ានហាមឃាត់។កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ រដ្ឋសភាបានអនុម័តខ្លឹមសារថ្មីនៃសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ជាឯកច្ឆ័ន ដោយសំឡេងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៦រូប។ ខ្លឹមសារថ្មីនេះ បន្ថែមចំណុចថា ទណ្ឌិត មិនមានសិទិ្ធធ្វើជាប្រធាន និងអនុប្រធានគណបក្ស នោះឡើយ។ មួយថ្ងៃមុនពេលដែលសភាកម្ពុជាអនុម័ត អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដោយចាត់ទុកថា ការធ្វើវិសោធនកម្មថ្មីនេះ ជាការស្លាប់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
......................
ប្រភព៖ថ្មីៗ
https://www.thmeythmey.com/index.php?page=detail&id=49736