ត្រឡប់ក្រោយ

នៅរសៀលនេះ ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការ​អចិន្រ្តៃយ៍ ពិនិត្យសេចក្តី​ស្នើវិសោធនកម្ម ច្បាប់ស្តីពី​គណបក្សនយោបាយ

 

................

(ភ្នំពេញ)៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅវេលាម៉ោង៣៖០០រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីពិនិត្យលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលរដ្ឋសភាអនុម័តទាំងស្រុងកាលពីម្សិលមិញ។លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ឱ្យដឹងថា ការលើកយកសេចក្តីស្នើវិសោធនកម្មច្បាប់នេះ មកពិភាក្សាភ្លាមៗនេះ ដោយសារតែវិសោធនកម្មច្បាប់នេះ ត្រូវបានវ៉ៃត្រាប្រញ៉ាប់ ប៉ុន្តែទោះជាយ៉ាងណាបន្ទាប់ពី បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៅថ្ងៃស្អែកនេះ ព្រឹទ្ធសភានឹងប្រគល់ ភារកិច្ចជូនគណៈកម្មាធិការអចិន្រ្តៃយ៍ នៃព្រឹទ្ធសភា ដើម្បីសិក្សាឱ្យបានច្បាស់លាស់មុននឹងដាក់ចូលកិច្ចប្រជុំពេញអង្គអនុម័ត។

................

ប្រភព៖Freshnews

http://www.freshnewsasia.com/index.php/en/localnews/47651-2017-02-21-01-38-44.html

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា