ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានក្រើនរំឭកដល់គ្រប់គណបក្សនយោបាយទាំងអស់នៅកម្ពុជាត្រូវត្រៀមខ្លួនមកចុះឈ្មោះគណបក្សឱ្យទាន់ពេលនៅដើមខែមីនា និងត្រូវដាក់សមាសភាពបេក្ខជនទ្វេដងនៃចំនួនក្រុមប្រឹក្សាឃុំសង្កាត់ដែលមាននៅក្នុងឃុំ-សង្កាត់នីមួយៗដែលត្រូវប្រកួតប្រជែងដណ្ដើមកៅអីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មានជាង ១ ម៉ឺននាក់សម្រាប់អាណត្តិនេះ។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំស្តីការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៤ កាលពីម្សិលមិញអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ្រប់គណបក្សទាំងអស់មានពេលតែបីថ្ងៃទេក្នុងការចុះឈ្មោះគណបក្សនយោបាយ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ។
...............
ប្រភព៖ភ្នំពេញប៉ុស្តិ៍