.....................
ភ្នំពេញ ៖ នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានថ្លែងថា រដ្ឋសភា បានអនុម័ត សេចក្តីស្នើវិសោធនកម្ម នៃច្បាប់គណបក្សនយោបាយ គឺអាចដាក់សម្ពាធ លើគណបក្សនយោបាយ នៅក្រៅរដ្ឋាភិបាលនៅកម្ពុជា ឲ្យដើរលើផ្លូវដ៏តូចចង្អៀត ហើយងាយទទួលរងគំនាបពីអ្នកមានអំណាចមួយចំនួនផងដែរ។ លោក ព្រាប កុល បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “វិសោធនកម្មនៃ ច្បាប់គណបក្សនយោបាយ ដែលអនុមត័នៅថ្ងៃនេះ(២០ កុម្ភៈ) អាចដាក់សម្ពាធគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលទាំងអស់។ ច្បាប់នេះមិនឆ្លុះបញ្ចាំងគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ហើយមិនស្របទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលាទេ”។
.....................
ប្រភព៖ដើមអម្ពិល