...............
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា គ.ជ.ប គឺជាស្ថាប័នបច្ចេកទេស និងអនុវត្តតាមច្បាប់ប៉ុណ្ណោះ ហើយមិនជាប់ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយឡើយ។ ការលើកឡើងនេះ ស្របពេលសង្គមស៊ីវិលសម្ដែងក្ដីការព្រួយបារម្ភថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលរដ្ឋសភាទើបអនុម័ត អាចធ្វើឱ្យការប្រកួតប្រជែងគ្នារវាងគណបក្សនយោបាយមិនស្មើភាព នឹងអាចនាំឱ្យមានការប្រឈមគ្នា។សង្គមស៊ីវិលសម្ដែងក្ដីព្រួយបារម្ភចំពោះការវិវត្តន៍ស្ថានភាពនយោបាយបច្ចុប្បន្ន បន្ទាប់ពីគណបក្សកាន់អំណាចបានសម្រេចគាំទ្រអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។
.............
ប្រភព៖RFA