ត្រឡប់ក្រោយ

យុ​វ​ជ​ន​ដែ​លអំ​ពា​វ​នា​វ​ធ្វើ​ប​ដិ​វ​ត្ត​​​​ន៍ព​ណ៌​ឈ្មោះ​ ​គ​ង់ ​រ៉ៃ​យ៉ា​ ​ហៅ​ S​o​r​i​y​a​ ​K​oK​o​ ​នឹ​ង​ត្រូ​វ​ដោះ​លែ​ង​វិញ​នៅ​ថ្ងៃ​ស្អែក​​​​

 

...............

លោក គង់ រ៉ៃយ៉ា មានឈ្មោះនៅក្នុងគណនីហ្វេសប៊ុកថា Soriya KoKo  នឹងត្រូវបានដោះលែងវិញនៅថ្ងៃទី២២ កុម្ភៈ ស្អែកនេះ ក្រោយពេលដែលយុវជនរូបនេះត្រូវបានតុលាការឃុំខ្លួនអស់រយៈពេលជិត២ឆ្នាំ ។

យុវជន គង់ រ៉ៃយ៉ា មានអាយុ ២៤ឆ្នាំ លោកគឺជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយឆ្នាំទី១ នៃសាកលវិទ្យាល័យខេមរៈ 
ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា  ឆ្នាំ២០១៥ ក្រោយពីយុវជនរូបនេះបង្ហោះសារអំពាវនាវដល់ប្រជា
ពលរដ្ឋចូលរួមធ្វើបដិវត្តន៍ពណ៌នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនដែលមាន ឈ្មោះថា Soriya Koko។ សារនោះសរសេរ
ថា « តើមានបងប្អូនណាហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌
ដើម្បីផ្លាស់ប្ដូររបបដ៏ថោកទាបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»

...............

ប្រភព៖VIM

http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3591

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា