ត្រឡប់ក្រោយ

មន្ដ្រី​នាំពាក្យ​CPP ៖ ការធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី គឺ​ពង្រឹង​នីតិរដ្ឋ​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​

 

..................

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ រដ្ឋសភា​បាន​បើក​សម័យប្រជុំ​វិសាមញ្ញ ដើម្បី​អនុម័ត​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ តាម​ការគ្រោងទុក ដោយ​មិនមាន​វត្តមាន​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ឡើយ​។ ក្រោយពី​អនុម័ត​ភ្លាម សេចក្ដីស្នើ​វិសោធន​កម្មនេះ​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​ព្រឹទ្ធិ​សភា​ជាបន្ទាន់ ដើម្បី​ពិនិត្យ​លើ​ខ្លឹមសារ​និង​អនុម័ត​យល់ព្រម នៅ​ថ្ងៃ​ជាមួយគ្នា​នោះដែរ​។ 
​​បញ្ហា​នេះ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រិះគន់ថា​ការអនុម័ត​វិសោធនកម្ម​ច្បាប់​នេះ ធ្វើឡើង​ដើម្បី​រឹតត្បិត​សេរីភាព​ខាង​នយោបាយ​របស់​គណបក្ស​ប្រកួតប្រជែង និង​ជាការ​ដើរ​ផ្ទុយ​នឹង​លទ្ធិប្រជាធិបតេយ្យ​។​
​ទោះបីជា​យ៉ាងនេះ​ក្ដី លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា ថា​គោលបំណង​នៃ​ការធ្វើ​វិសោធន​កម្មនេះ គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​សំដៅ​បម្រើ​ផលប្រយោជន៍​ពិតប្រាកដ​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។

ប្រភព៖រស្មីកម្ពុជា

http://www.rasmeinews.com/local/NDBmM2YwYz/18

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា