(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ក្រសួង និងស្ថាប័នរពាក់ព័ន្ឋទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ និងបង្រ្កាបការជួញដូរ និងការកេងប្រវ័ញ្ចលើស្រ្តីគ្រប់រូបភាព និងសូមចូលរួមគាំទ្រ លើកកំពស់សិទ្ធិសេរីភាព និងការចូលរួមរបស់ស្រ្តីឲ្យបានកាន់តែច្រើនឡើង។ការស្នើរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០១៧ ដើម្បីពិនិត្យវឌ្ឍនៈភាព និងបញ្ហាប្រឈមនានា នៅវិមានសន្តិភាព។
...................
ប្រភព៖Freshnews
http://www.freshnewsasia.com/index.php/en/localnews/47691-2017-02-21-07-51-24.html