...............
ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការដំឡើងឋានន្តរស័ក្ដិ ដល់ក្រុម អង្គរក្ស ដែលវាយតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិនោះ គឺផ្ដោតសំខាន់លើការធ្វើការងារ ការបំពេញ បេសកម្ម ឬជាបុគ្គលឆ្នើមក្នុងស្ថាប័ន ។ ក្រោយ១ឆ្នាំនៃការវាយតំណាងរាស្រ្ត កាលពីចុងខែធ្នូ ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ តម្លើងឋានន្តរៈសក្ដិ ដល់អង្គរក្ស ២នាក់ ដែលអង្គរក្សទាំង ២នាក់នោះ ទើបចេញពីពន្ធនាគារ តែត្រូវអនុវត្ត ទោសនៅក្រៅពន្ធនាគារ ដោយការព្យួរទោស ។ ក្រោយពិធីចុះអនុស្សរណៈ យោគយល់មួយ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ជិន ម៉ាលីន បានថ្លែងថា "អង្គភាពមួយដំឡើងឋានៈ ឬតួនាទី គឺគេមើលលើប្រសិទ្ធភាពស្ថាប័ន ប្រសិនបើបុគ្គល ហ្នឹង ធ្លាប់មានទោសពីមុនមក ប៉ុន្តែគាត់កែខ្លួន ហើយគាត់ក្លាយទៅជា បុគ្គលឆ្នើមក្នុងស្ថាប័ន គាត់ធ្វើការមាន ប្រសិទ្ធិភាព ដូច្នេះយើងត្រូវផ្ដល់ឱកាសគេ" ។
..............
ប្រភព៖ដើមអម្ពិល