ត្រឡប់ក្រោយ

បក្ស​ប្រឆាំង​ថាពិ​បាក​ជជែក​ជា​មួយ​បក្ស​កាន់​អំណាច​ដោយ​សារ​ឥទ្ធិពល​លោក​ ហ៊ុន សែន

 

..................

មន្ត្រីគណបក្ស​ប្រឆាំង​លើកឡើងថា ការប្រើ​វប្បធម៌​សន្ទនា​ជា​មួយ​បក្ស​កាន់​អំណាច​មាន​ការ​ពិបាក​ដោយ​សារតែ​ឥទ្ធិពល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ការលើកឡើងនេះ គឺបន្ទាប់ពីអ្នក​នាំពាក្យរដ្ឋសភា​​លោក ឡេង ប៉េងឡុង​កាលពី​ម្សិល​មិញ មាន​ប្រសាសន៍​​ថា គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ដូច​ជា​មិន​ចង់​បន្ត​វប្បធម៌​សន្ទនា​ជា​មួយ​បក្សកាន់​អំណាចដោយ​សារ​បក្ស​នេះ​​មិន​ចូល​រួម​ប្រជុំសភាពេញ​អង្គ ដើម្បីកែច្បាប់គណបក្សនយោបាយ។លោក​ថា៖ «គាត់ធ្វើ​ឲ្យ​គេ​ឃើញ​ថា​គាត់​លេច​ធ្លោ​គាត់​មិន​គោរពតាម​មតិភាគច្រើន​ទេ ការធ្វើ​ពហិការ​របស់​គាត់​ហ្នឹង​បាន​ន័យ​ថា​គាត់​មិន​មាន​ចេតនា​ក្នុង​ការ​សន្ទនា​អី​ទេ ហើយ​គណបក្ស​កាន់​អំណាច​ថា​បើ​ចង់​មាន​វប្បធម៌​សន្ទនា​សុំ​ឲ្យ​អញ្ចើ​ញ​មក​ក្នុង​រដ្ឋសភា គាត់​មិន​​ព្រម​ចូល​មក​សភាទេ គាត់​មិន​ព្រម​ចូល​មក​ធ្វើការ​ជា​ធម្មតា​ទេ គាត់​ធ្វើ​ដើម្បី​លេចធ្លោ​ដើម្បី​ចំណេញ​នយោបាយ ដូច្នេះ​ហើយនេះ​ជា​ចរិត​ធម្មតា​របស់​គាត់​អញ្ចឹងហើយ យើ​គិត​ថា​គាត់​គួរ​តែ​ចូល​មក​ក្នុង​រដ្ឋសភាធ្វើ​ការ​ធម្មតា និង​សន្ទនា​ធម្មតា អាហ្នឹង​ជា​ការ​ល្អ » 

....................

ប្រភព៖VOD

https://goo.gl/whlxfX

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា