ត្រឡប់ក្រោយ

លោកហ៊ុន សែន៖ បើនាយករដ្ឋមន្រ្តីស្លាប់ភ្លាម គណៈរដ្ឋមន្រ្តីនឹងរំលាយជាស្វ័យប្រវត្តិ

 

................

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ថា ប្រសិនបើ នាយករដ្ឋមន្រ្តីស្លាប់ភ្លាម ​គឺគណៈរដ្ឋមន្រ្តី នឹងរំលាយចោលជាស្វ័យប្រវត្តិ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ លោកបានថ្លែងថា បើមិនមាននាយករដ្ឋមន្រ្តី ពិតប្រាកដទេ  គឺមិនមាននាយករដ្ឋមន្រ្តីស្តីទីបានទេ ព្រោះរដ្ឋធម្មនុញ្ញ បានចែងយ៉ាងច្បាស់ថា ប្រសិនបើដំណែងនាយករដ្ឋមន្រ្តី នៅទំនេរជាស្ថាពរ ​គឺគណៈរដ្ឋមន្រ្តី នឹងត្រូវរៀបចំឡើងវិញ។ លោកបន្តថា “មានន័យយ៉ាងដូច្នេះថា បើនាយករដ្ឋមន្រ្តីស្លាប់ភ្លាម គណៈរដ្ឋមន្រ្តីទាំងមូល នឹងរលាយជាស្វ័យប្រវត្តិ”។

...............

ប្រភព៖ដើមអម្ពិល

https://goo.gl/aLNO8F

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា