ត្រឡប់ក្រោយ

អ្នកនាំពាក្យ៖ ការចុះមូលដ្ឋានរបស់ក្រុមតំណាងរាស្រ្ត គណបក្សកាន់អំណាច មិនចាំបាច់រាយការណ៍ជូន COMFREL

 

.............

(ភ្នំពេញ) ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា របាយការណ៍របស់អង្គការ COMFREL បានផ្តល់ភាពអយុត្តិធម៌ ដល់គណបក្សប្រជាជនកម្ពុជា ហើយមានលក្ខណៈលម្អៀង ទៅរកគណបក្សប្រឆាំង។ ទន្ទឹមនឹងគ្នានេះ លោកបានអះអាងថា រាល់ការចុះមូលដ្ឋានរបស់ក្រុមតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មិនចាំបាច់រាយការណ៍ជូនអង្គការ នេះឡើយ។ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) បានចេញរបាយការណ៍មួយ កាលពីម្សិលមិញ ដោយប្រកាសថា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ចុះទៅកាន់មូលដ្ឋានជួបពលរដ្ឋតិចតួចជាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។លោក សុខ ឥសាន បានលើកឡើងថា ការវាយតម្លៃរបស់អង្គការ COMFREL នេះ វាមិនយុត្តិធម៌ទេ ហើយការធ្វើការរបស់តំណាង រាស្ត្រគណបក្សមិនមែនដើម្បីរាយការណ៍ ទៅអង្គការខុមហ្វ្រែលឲ្យជ្រាបនោះដែរ ហើយក៏មិនមែនធ្វើតម្រូវចិត្តរបស់អង្គការខុមហ្វ្រែល នោះដែរ។

.............

ប្រភព៖Freshnews

http://www.freshnewsasia.com/index.php/en/localnews/47769-comfrel.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា