លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឌឺដងទៅលោក សម រង្សុី ថាកុំប្រកាសត្រៀមបង្ក្រាបបក្សប្រជាជនឲ្យសោះ ប្រសិនជាលទ្ធផលបោះឆ្នោតមិនទាន់ចេញជាផ្លូវការ ដោយលោកបង្ហើរថាកម្លាំងប្រដាប់អាវុធ គឺស្ថិតនៅលើដៃរបស់លោកទេ។ អតីតប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ធា្លប់បានលើកឡើងកាលពីចុងឆ្នាំ២០១៦កន្លងទៅថា រដ្ឋាភិបាលថ្មីរបស់លោក នឹងត្រៀមបង្ក្រាបទៅលើគណបក្សកាន់អំណាច បើមិនទទួលស្គាល់លទ្ធផលឆ្នោតនិងមិនគោរពតាមរដ្ឋាភិបាលថ្មីរបស់លោក។ថ្លែងក្នុ្ងងពិធីចែកសញ្ញាបត្រនៅព្រឹកនេះលោក ហ៊ុន សែន បានថ្លែងបែបឌឺដងទៅកាន់អតីតប្រធានគណបក្សប្រឆាំងរូបនេះថា កុំមានបំណងបែបនេះឲ្យសោះ ប្រសិនជាលទ្ធផលនៃការបោះឆ្នោតមិនទាន់ចេញជាផ្លូវការព្រោះអំណាចទ័ពស្ថិតនៅដៃរបស់លោកនៅឡើយ។
................
ប្រភព៖VOD
http://vodhotnews.com/22/02/2017/hun-sen-warning-opposition-party/