ត្រឡប់ក្រោយ

គង់​ រ៉ៃ​យ៉ា​៖​ អ្នកទោស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ព្រៃ​ស​

 

...................

ពេញ៖ បន្ទាប់​ពី​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២២​ កុម្ភៈ​​អតីត​អ្នកទោស​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ ខែ​ យុវជន​គង់​ រ៉ៃ​យ៉ា​ បាន​អះអាង​ថា​ នៅ​ក្នុង​ពន្ធនាគារ​មានការ​ប្រើប្រាស់​គ្រឿងញៀន​។​ តែ​មន្ត្រី​អគ្គ​នាយ​ដ្ឋា​ន​ពន្ធនាគារ​ច្រាន់​ចោលការ​លើក​ឡើង​នេះ​។​ ​អតីត​អ្នកទោស​បាន​បរិហារ​ថា​មានការ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ដែល​ជា​ពន្ធ​គារ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​លោក​គង់​ រ៉ៃ​យ៉ា​ ដែល​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ រយៈពេល​១៨​ខែ​ ដែល​ត្រូវ​បាន​ដោះ​លែងអោយ​មាន​សេរីភាព​វិញ បាន​ថ្លែងប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា​ លោក​បានឃើញ​ពិរុទ្ធជន​រាប់រយ​នាក់​ បាន​ប្រើប្រាស់​គ្រឿង​ញឿ​ន​ និង​លេងល្បែង​ស៊ីសង​នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​អណាធិបតេយ្យ​។​«​នៅ​ក្នុង​ពន្ធនាគារ​មាន​ល្បែងស៊ីសង​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ ការ​ចាក់​បាល់​ខ្លាំង​មែន​តែ​ន​ក្នុង​ពន្ធនាគារ​មួយ​ថ្ងៃៗ​រាប់​ពាន់​ដុល្លារ​ដែល​ជន​ជាប់​ឃុំ​គេ​ចាក់​បាល​។​ ពេល​ខ្ញុំ​ចូល​ពន្ធនាគារ​ ខ្ញុំ​ឃើញ​គេ​ប្រើប្រាស់​គ្រឿង​រាប់រយ​នាក់​នៃ​ជន​ជាប់​ឃុំ​បំផ្លាញ​ពួក​គាត់​ខ្លាំង​មែន​តែ​ន​។​ ហើយ​គ្រឿងញៀន​នៅ​ក្នុង​ពន្ធនាគារ​គឺ​តម្លៃ​ថ្លៃ​ជាង​នៅ​ក្រៅ​ដប​ដង​ អ​ញ្ចឹ​ង​ហើយ​ពួក​គាត់​បាន​បោកប្រាស​ឪពុក​ម្តា​យមក​ប្រើប្រាស់​ក្នុង​ពន្ធនាគារ​»​។​

...................

ប្រភព៖វិទ្យុស្រ្ដី

http://wmc.org.kh/archives/38764

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា