................
ភ្នំពេញ៖ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក និងអង្គការសមាជិកអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានចេញសេចក្ដីថ្លែងការណ៍បង្ហាញពីការព្រួយបារម្ភ និងថ្កោលទោសលើការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនោះ នៅពេលនេះសហភាពអឺរ៉ុប ក៏មិនបាននៅស្ងៀមដែរ។ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភជុំវិញបញ្ហានយោបាយនៅកម្ពុជា ដែលកំពុងមានភាពអាប់អួឡើងវិញ នៅរយៈពេលចុងក្រោយនេះ ដែលអាចបង្កឲ្យមានការប៉ះពាល់ដល់ការបោះឆ្នោតនាពេលខាងមុខ។ អ្វីដែលសហភាពអឺរ៉ុប ព្រួយបារម្ភនោះ គឺការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលអាចជាការរិតត្បិតសិទ្ធិសេរីភាពមួយនៃផ្នែកនយោបាយទៅលើគណបក្សក្រៅរដ្ឋាភិបាល។
.................
ប្រភព៖ថ្មីៗ