ត្រឡប់ក្រោយ

កម្ពុជាប្រតិកម្មនឹងអាមេរិកដែលព្រួយបារម្ភពីការកែច្បាប់គណបក្សនយោបាយ

 

.................

កម្ពុជាប្រតិកម្មនឹងសហរដ្ឋអាមេរិក ដែលបានបង្ហាញការព្រួយបារម្ភពីយន្តការពង្រឹងប្រជាធិបតេយ្យ ក្រោ​​យពីតំណាងរាស្ត្របក្សកាន់អំណាច ធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយដ៍ចម្រូងចម្រាស ដោយ​​ថា​​ការព្រួយបារម្ភនោះ ជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជា។សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២២កុម្ភៈ ក្រសួងការបរទេសកម្ពុជាបានបង្ហាញ​ការខកចិត្តទៅ​នឹងការលើ​ក​ឡើង​ របស់ស្ថានទូតសហរដ្ឋអាមេរិក ដោយកម្ពុជាអះអាងថា ច្បាប់ដែលបានធ្វើវិសោធនកម្មនេះ អនុវត្តជាទូទៅចំពោះគ្រប់​​គណបក្ស​នយោបាយទាំងអស់ ហើយថាវាជាតម្រូវការចាំបាច់ជាមូលដ្ឋាន ដែលប្រទេ​សកា​ន់​ល​ទ្ធិប្រ​ជាធិបតេយ្យត្រូវគោរពតាម។រដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយថាត្រូវគោរពគោ​លការណ៍អ​ន្តរជា​តិ​នៃ​ការមិនជ្រៀតជ្រែកកិច្ចផ្ទៃក្នុង និងគោរពអធិបតេយ្យភាព​កម្ពុជា។

.................

ប្រភព៖VOD

http://vodhotnews.com/23/02/2017/gov-reaction-to-us-case-political-law/

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា