ត្រឡប់ក្រោយ

កម្ពុជាកំពុងថែរក្សា សន្ដិភាពដើម្បីឲ្យដំណើរការ បោះឆ្នោតប្រព្រឹត្តទៅ ដោយរលូន

 

...............

ភ្នំពេញ៖ ប្រទេសកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំងលើការថែរក្សាសន្តិភាព ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម  ដើម្បីឲ្យដំណើរការ រៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ ក្នុងជំនួប ពិភាក្សាការងារជាមួយ លោក ប៊ុនញ៉ាំង វរជិតប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលលោក ដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុង យកចិត្តទុកដាក់យ៉ាងខ្លាំង ការថែរក្សាសន្តិភាព ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម សំដៅរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ឲ្យប្រព្រឹត្តទៅប្រកបដោយ បរិយាកាសសន្តិភាព គ្មាន អំពើហិង្សា មានលក្ខណៈសេរី និងយុត្តិធម៌ ដែលទាំងអស់គ្នា អាចទទួលយកបាន” ។

................

ប្រភព៖ដើមអម្ពិល

https://goo.gl/J8dyTF

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា