.................
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចំនួន៩រូប បាននាំគ្នាទៅជួបអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នៅទីក្រុងហុងកុង កាលពីថ្ងៃទី១៧-១៨ កុម្ភៈ កន្លងមក។លោក អេង ឆៃអ៊ាង បានឲ្យដឹងថា ការណ៍ដែលលោក និងមន្ត្រីមួយចំនួនទៀត ទៅជួបលោក សម រង្ស៊ី នេះ គឺគ្រាន់តែជាការជួបសួរសុខទុក្ខលក្ខណៈឯកជនធម្មតា ក្នុងនាមជាកូនចៅ ដែលធ្លាប់បំពេញការងារជាមួយលោក សម រង្ស៊ី រយៈពេលជាង២០ឆ្នាំមកនេះ។ លោក អេង ឆៃអ៊ាង បានបញ្ជាក់ដូច្នេះថា៖« ពួកខ្ញុំមិនបានជជែកពីរឿងរៀបចំប្រធានគណបក្សឡើយ។ ប៉ុន្តែក៏មានការជជែកពីរឿងនយោបាយខ្លះដែរ»។
................
ប្រភព៖ថ្មីៗ
https://www.thmeythmey.com/index.php?page=detail&id=49814