...............
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិលោក កឹម សុខ បានថ្លែងឱ្យដឹងថា នៅសប្ដាហ៍ក្រោយនេះ គណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិ នឹងធ្វើការពិភាក្សា-សម្រេចនូវ សារនយោបាយរបស់គណបក្ស ដើម្បីត្រៀមខ្លួន ចូលរួមប្រកួត
ប្រជែង “ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់” នាពេលខាងមុខនេះ ។លោក កឹម សុខា ឱ្យដឹងបែបនេះ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៧ ។
លោក កឹម សុខា លើកឡើងឱ្យដឹងទៀតថា ការពិភាក្សាសម្រេចនូវ សារនយោបាយរបស់គណបក្ស នឹងធ្វើឡើង បន្ទាប់
ពីរៀបចំបញ្ជីបេក្ខជនឃុំ-សង្កាត់ទូទាំងប្រទេសចប់សព្វគ្រប់ហើយ ។
...............
ប្រភព៖VIM