ត្រឡប់ក្រោយ

CPP បញ្ជាក់ពីគោល ការណ៍ ឲ្យប្តូរផ្លាកសញ្ញា មីក្រូហិរញវត្ថុ

 

............

ភ្នំពេញ ៖ ក្រោយពីមានមតិរិះគន់ ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតម្រូវឲ្យ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមួយចំនួន ប្តូរផ្លាកសញ្ញានោះត្រូវបានមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា (CPP) បកស្រាយថា ជារឿងសមស្រប ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន ។  ការលើកឡើងរបស់មន្រ្តីរាជរដ្ឋាភិបាល បែបនេះបន្ទាប់ពីលោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងណែនាំឲ្យធនាគារអេស៊ីលីដា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ដូរ ស្លាកសញ្ញាជាបន្ទាន់ ​ ដើម្បីកុំឲ្យភ័ន្តច្រឡំ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជាបើមិនព្រមដូរនោះទេ នឹងដកអាជ្ញាប័ណ្ណ មិនឲ្យបន្តសកម្មភាពទៀត។ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្ស កាន់អំណាចបានឲ្យដឹង តាមរយៈប្រព័ន្ធសារអេឡិចត្រូនិក តេឡេក្រាម នៅថ្ងៃទី២៣ ខែកុម្ភៈថា មានមតិចាំតែរិះគន់ថា អស់រាប់ឆ្នាំហើយទើបបញ្ជាឲ្យប្តូរផ្លាក សញ្ញាអង្គភាព មីក្រូហិរញវត្ថុ បែបតក់ក្រហល់ទៀត ។  លោកបញ្ជាក់ ថាកន្លងមក មិនទាន់មានរឿង ដែលធ្វើឲ្យប្រជាជនយល់ច្រទ្បំ ។

............

ប្រភព៖ដើមអម្ពិល

https://goo.gl/MZkrtw

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា