គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) បានសំដែងការខកចិត្ត និងសោកស្តាយ ដែលបានឃើញ ប្រមុខរាជរដ្ឋាភិបាល លើកយករឿងបញ្ហាសញ្ញា សម្គាល់របស់ស្ថាប័ន មីក្រូហិរញ្ញវត្ថុ ជាជាងយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហាទុន និងបំណុលរបស់ប្រជាពលរដ្ឋ ។ ការលើកឡើងរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បែបនេះគឺ បន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងណែនាំ ឲ្យធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ដូរស្លាកសញ្ញា ជាបន្ទាន់ ដើម្បីកុំឲ្យភ័ន្តច្រឡំ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា បើមិនព្រមដូរនោះទេ នឹងដកអាជ្ញាប័ណ្ណ មិនឲ្យបន្តសកម្មភាពទៀត ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។