..............
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានអះអាងថា មានមេដឹកនាំ ចំនួន៤ប្រទេស ដែលជាប់ឈ្មោះក្នុងបញ្ជី ជនគំរាមកំហែង ដល់សិទ្ធិមនុស្ស ហើយក្នុងនោះគ្មាន ឈ្មោះលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ លោកសុខ ឥសាន បានសរសេរ តាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “មេដឹកនាំប្រទេស ៤ រូបដែលគំរាមកំហែងដល់សិទ្ធិមនុស្ស៖១ - លោក ដូណាល់ ត្រាំ ស រ អា, ២- លោក តាយីប អ៊ីឌូហ្កាន ទួរគី,៣- លោក វិចទ័រ អ៊ូបាន ហុងគ្រី,៤ - លោក រ៉ូទ្រីហ្គោ ឌូទែរតេ ហ្វីលីពីន ចំណែក សម្តេច តេជោ ហ៊ុន សែន មិនមានជាប់ឈ្នោះ ជាជនគំរាមកំហែង ដល់សិទ្ធិមនុស្ស ដូចក្រុមប្រឆាំងថានោះទេ "៕
............
ប្រភព៖ដើមអម្ពិល