(ភ្នំពេញ)៖ លោក លី សុខលេង ចៅក្រមជំនុំជំរះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមផ្តន្ទាទោសយុវជន វ៉ែន សុភាព ហៅ សាម សុភាព ដាក់ពន្ធនាគារ២ឆ្នាំ និង ពិន័យជាប្រាក់ចំនួន២លានរៀល ពាក់ព័ន្ធនឹងការគំរាមកំហែង និងជេរប្រមាថដល់អាយុជីវិតលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមបណ្តាញសង្គម Facebook ។ជនជាប់ចោទឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកទេស នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។ យុវជនរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការពីបទ គំរាមកំហែងថា នឹងសម្លាប់ និង ញុះញង់ឲ្យមានការរើសអើង តាមមាត្រា២៣៣ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។
...............
ប្រភព៖Fresh news
http://www.freshnewsasia.com/index.php/en/localnews/47974-2017-02-24-02-21-45.html