ត្រឡប់ក្រោយ

លោក អ៊ុំ សំអាន, លោក មាជ សុវណ្ណរ៉ា និងលោក ហុង សុខហួរ ធ្វើលិខិតលាលែងចេញពីសមាជិក គណៈកម្មាធិការនាយក របស់គណបក្សប្រឆាំង

 

...................

(ភ្នំពេញ)៖ លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ, លោក មាជ សុវណ្ណរ៉ា មន្រ្តីជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិ និងលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី បានសរសេរលិខិតមួយជូនប្រធាន គណៈកម្មាធិការនាយក របស់គណបក្សរៀងៗខ្លួន ដោយប្រកាសលាលែងចេញពីភាពជាសមាជិក នៃគណៈកម្មាធិការ នាយករបស់គណបក្សពួកគេហើយ។ នេះបើតាមការបញ្ជាក់របស់ លោក សំ សុគង់ មេធាវី ការពារក្តីឱ្យអ្នកទាំងបី។លោក សំ សុគង់ បាន ឱ្យដឹងនៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា លិខិតរបស់ លោក អ៊ុំ សំអាន, លោក ហុង សុខហួរ និង លោក មាជ សុវណ្ណារ៉ា បានផ្តិតមេដៃ នៅចំពោះមុខមេធាវីនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយបញ្ជាក់ថា មូលហេតុនៃការលាលែងនេះដោយសារតែបញ្ហាផ្ទាល់ខ្លួន។

..............

ប្រភព៖អង្គភាព Fresh News

http://www.freshnewsasia.com/index.php/en/localnews/47961-2017-02-23-14-27-25.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា