ត្រឡប់ក្រោយ

មន្ត្រី​ជាន់​ខ្ពស់ CNRP បដិសេធ​ដំណឹង​ដែល​ថា​មាន​ការ​តែងតាំង​ប្រធាន និង​អនុប្រធាន

 

.................

ភ្នំពេញ: មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​ដែល​ថា​គណបក្ស​បាន​គ្រោង​តែងតាំង​អនុប្រធាន​បី​រូប​សម្រាប់​គណបក្ស ហើយ​ប្រធាន​ស្តីទី​បច្ចុប្បន្ន​លោក កឹម សុខា នឹង​ត្រូវ​តែងតាំង​ជា​ប្រធាន​គណបក្ស​នាពេល​ខាង​មុខ។បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​អម​ដំណើរ​តំណាងរាស្រ្ត និង​អ្នក​នាំ​ពាក្យ​គណបក្ស​លោក អេង ឆៃអ៊ាង ទៅ​សួរសុខ​ទុក្ខ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី នៅ​ទីក្រុង​ហុងកុង​កាលពី​សប្តាហ៍​មុន និង​ត្រូវ​បាន​ស្រង់​សម្តី​កាលពី​ថ្ងៃ​ពុធ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដែល​គាំទ្រ​រដ្ឋាភិបាល​ថា​គណបក្ស​សង្គ្រោះជាតិ​កំពុង​គ្រោង​តែងតាំង​ប្រធាន​ស្តីទី​លោក កឹម សុខា ជា​ប្រធាន និង​មន្រ្តី​ជាន់​ខ្ពស់​បី​នាក់​ទៀត​ជា​អនុប្រធាន​ហើយ​ដែល​មួយ​ក្នុង​ចំណោម​មន្រ្តី​ជាន់ខ្ពស់​បី​នាក់​នោះ​គឺ​លោក យឹម សុវណ្ណ។ទន្ទឹម​នេះ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​បដិសេធ​មិន​បង្ហាញ​ឈ្មោះ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​ទៀត​ថា​មន្រ្តី​បី​នាក់​ដែល​ប្រហែល​នឹង​ត្រូវ​តែងតាំង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​គឺ​ភរិយា​របស់​លោក សម រង្ស៊ី លោកស្រី ជូឡុង សូមូរ៉ា លោក ប៉ុល ហំម និង​លោក យឹម សុវណ្ណ។

.................

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/ujTbC2

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា