.......................
រតនគិរី៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ (CNRP) នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញបើកកិច្ចប្រជុំ បទបញ្ជាផ្ទៃក្នុងជាមួយសកម្មជន ជាច្រើននាក់ នៅសាខាស្នាក់ការបក្ស ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ បើតាមអ្នករៀបចំកម្មវិធី បានប្រកាសតាមឃោសនស័ព្ទថា លោកម កឹម សុខា ចុះជួបសកម្មជនព្រឹកនេះ ដើម្បីប្រជុំបទបញ្ជាផ្ទៃក្នុង ដូច្នេះហាមអ្នកកាសែត ចូលយកព័ត៌មាន និងសមត្ថកិច្ចហាមចូលផងដែរ ។ សូមបញ្ជាក់ថា ភូមិសាស្ត្រខេត្តមានស្រុក-ក្រុងចំនួន៩, ឃុំចំនួន ៥០ និងមានប្រជាជនប្រមាណ ២០ម៉ឺននាក់ ៕
.......................
ប្រភព៖ដើមអម្ពិល