..................
ភ្នំពេញ៖លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា (CPP) ក្រុមមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ (CNRP) និងគណបក្ស សម រង្ស៊ី លាឈប់ពីគណៈកម្មាធិការនាយក និងជាសមាជិក របស់បក្សនោះ គឺជាល្បិចកលរបស់ពួកគេប៉ុណ្ណោះ។លោក សុខ ឥសាន បានលើកឡើង តាមរយៈបណ្តាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧បែបនេះ ក្រោយពី លោក អ៊ុ សំអាន និង លោក មាជ សុវណ្ណារ៉ា ដាក់លិខិតទៅប្រធាន គណៈកម្មាធិការនាយក គណបក្សសង្រ្គោះជាតិ លោក ប៉ុល ហំម កាលពីថ្ងៃទី២៣ កុម្ភៈ និង លោក ហុង សុខហួរ អគ្គលេខាធិការ និងសមាជិកគណៈកម្មាធិការនាយក គណបក្សសម រង្ស៊ី បានផ្ញើលិខិតទៅលោក ទាវ វណ្ណុល ប្រធានគណបក្ស ដើម្បីលាលែងពីតំណែង។
.................
ប្រភព៖ដើមអម្ពិល