ត្រឡប់ក្រោយ

លោក កឹម សុខា៖ បើគាប គេកេង និងគេគំរាម យើងកាន់តែខ្លាំង បក្សប្រឆាំង កាន់តែកើនការគាំទ្រច្រើន

 

......................

ភ្នំពេញ៖ ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានថ្លែងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន គណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី នាថ្ងៃទី២៤ កុម្ភៈនេះ ថា បើមានអ្នកគាបសង្កត់ និងគំរាមកំហែង កាន់តែខ្លាំងបក្សសង្រ្គោះជាតិ នឹងកើនសំឡេងគាំទ្រ។ លោកបានសរសេរ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា" ខ្ញុំសូមកោតសរសើរដល់ ថ្នាក់ដឹកនាំក៏ដូចជាសកម្មជនមូលដ្ឋាន នៃគណបក្សសង្គ្រោះជាតិ ជាពិសេសនូវតំបន់ដាច់ស្រយាល ដូចជាខេត្តរតនគិរីនេះ ដែលបានធ្វើការតស៊ូលះបង់ ប្រឈមនឹងឧបសគ្គ និងគ្រោះថ្នាក់យ៉ាងច្រើនកន្លងមកនេះ"។ ប្រធានស្ដីទីបក្សសង្រ្គោះជាតិ បានសរសេរបន្ថែមថា"  ក៏ប៉ុន្ដែ ខ្ញុំយល់ថា បើគេគាប គេកេង និងគេគំរាម យើងកាន់តែខ្លាំង បក្សប្រឆាំង កាន់តែកើនការគាំទ្រច្រើន។ដូច្នេះ ខ្ញុំសូមឲ្យបងប្អូនបន្ដការតស៊ូ ដោយអត់ធ្មត់ ដោយអហិង្សាតទៅទៀត ដើម្បីសម្រេចនូវគោលដៅរបស់យើង ដែលប្រជាពលរដ្ឋខ្មែរ បានផ្ដល់សេចក្ដីសង្ឃឹមនោះ"៕

.........................

ប្រភព៖ដើមអម្ពិល

https://goo.gl/dx6Y6r

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា