ត្រឡប់ក្រោយ

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន រៀបរាប់ទុក្ខសោក​ ព្រាត់ប្រាស់ប្រពន្ធកូន ក្នុងរបបខ្មែរក្រហម

 

..................

ភ្នំពេញ ៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ២៤ កុម្ភៈនេះ​បានរៀបរាប់ពីទុក្ខសោក​ព្រាត់ប្រាស់ប្រពន្ធកូនក្នុងរបប ប៉ុល ពត។ លោកបានសរសេរ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា "សម្រាប់ខ្ញុំតើមានអ្វីកើតទុក្ខ ជាងកូនស្លាប់ និងការ ព្រាត់ប្រពន្ធកូនដោយគ្មានដំណឹង ។ ក៏ដូចប្រជាជនកម្ពុជា ផ្សេងទៀតដែរ ពិតជាឈឺចាប់ណាស ។ ការរំភើប​រីករាយនៅពេលបានជួបភរិយាឡើងវិញ ហើយថែមទាំងបានកូនប្រុសម្នាក់ទៀត"។លោកបានសរសេរបន្ថែមថា"ថ្ងៃ ២៤ កុម្ភៈ ១៩៧៩ មកដល់ថ្ងៃ ២៤ កុម្ភៈ ២០១៧ មានរយះពេល៣៨ឆ្នាំ​ហើយ​។​ ថ្ងៃនេះ ពេលនោះ ខ្ញុំពិតជាមានការរីករាយ ដោយបានជួបប្រពន្ធខ្ញុំឡើងវិញ ហើយក៏បានបញ្ចប់ពាក្យ រដ្ឋមន្ត្រី ពោះម៉ាយ ដែលអ្នករួមការងារបាននិយាយលេងជាមួយខ្ញុំ ។

....................

ប្រភព៖ដើមអម្ពិល

https://goo.gl/owvicW

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា