..................
ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពី «គណបក្សនយោបាយ» នៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញាព្រឹទ្ធសភា នីតិកាលទី៣ ។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅវេលាម៉ោង៨៖០០នាទី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យព្រឹទ្ធសភាចេញផ្សាយនៅថ្ងៃសុក្រ ទី២៤ កុម្ភៈ នេះបានបញ្ជាក់ថា ក្រៅពី
របៀបវារៈខាងលើនេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក៏នឹងលើកឡើងនូវរបៀបវារៈ ចំនួន២ផ្សេងទៀត
មាន ពិនិត្យ និងសម្រេចលើសំណើររបស់សមាជិកព្រឹទ្ធសភា ស្នើសុំការប្រជុំព្រឹទ្ធសភាជាវិសាមញ្ញា និងកំណត់កាល
បរិច្ឆេទ និងរបៀបវារៈ ប្រជុំវិសាមញ្ញាព្រឹទ្ធសភានីតិកាលទី៣៕
.................
ប្រភព៖VIM