ត្រឡប់ក្រោយ

មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​ម្នាក់ទៀត ដែល​រង​បណ្តឹង​ពីស​ម្តេច ហ៊ុន សែន សុំលាលែង​ពី​តំណែង​

 

.................

ភ្នំពេញ​៖ លោកស្រី ថាក់ ឡា​នី សមាជិកា​ព្រឹទ្ធសភា ដែល​ត្រូវបាន​ប្តឹង​ដោយ​លោក ហ៊ុន សែន បានប្រកាស​លាលែង​ពី​សមាជិកា​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​និង​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស សម រង្ស៊ី​។ ការលាលែង​នេះ គឺធ្វើឡើង​តាមរយៈ​លិខិត​មួយច្បាប់ ដែល​ផ្ញើ​ទៅកាន់​លោក ទាវ វ​ណ្ណុល ប្រធានស្តីទី គណបក្ស សម រង្ស៊ី​។តាម​លិខិត​ខាងលើ លោកស្រី ថាក់ ឡា​នី បានបញ្ជាក់​យ៉ាងខ្លី​ថា ការចាកចេញ​របស់លោក​ស្រី គឺ​ដោយសារតែ​មូលហេតុ​ផ្ទាល់ខ្លួន​។ យ៉ាងណា លិខិត​នោះ មិនបាន​បញ្ជាក់ថា លោកស្រី លាលែង​ពី​សមាជិកភាព​គណបក្ស សម រង្ស៊ី តែម្តង​នោះទេ ពោលគឺ លោកស្រី គ្រាន់តែ​លាលែង​ពី​សមាជិកា​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នា​យក​ប៉ុណ្ណោះ​។ 

.................

ប្រភព៖ថ្មីៗ

https://www.thmeythmey.com/index.php?page=detail&id=50094

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា