ត្រឡប់ក្រោយ

ចៅក្រម​ស៊ើបសួរមិនទាន់​ឆ្លើយតប​នឹង​មេធាវីថា​ ដោះលែង​លោក គឹម សុខ ឬ​មិន​ដោះលែង​

 

................

ភ្នំពេញ​៖ មេធាវី មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​សំណាក់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅឡើយ​ទេ ថា​គួរ​ដោះលែង​ឬ​មិន​ដោះលែង លោក គឺ​ម សុខ ឲ្យ​នៅក្រៅ​ឃុំ​។ លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​ត្រូវបាន​ប្តឹង​ដោយ​លោក ហ៊ុន សែន បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ប្រហែលជា​កន្លះ​ខែ​មកហើយ​។រហូតមកដល់​ពេលនេះ មាន​រយៈពេល​មួយ​សប្តាហ៍​ហើយ ដែល​លោក​មេធាវី ជូ​ង ជូ​ងី បានដាក់​លិខិត​ទៅកាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារតែ​បណ្តឹង​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ មិនទាន់​ឆ្លើយតប​នឹង​លោក ជូ​ង ជួ​ងី ថា​ដោះលែង​លោក គឹម សុខ ឬ​យ៉ាងណា​នោះទេ​។

...............

ប្រភព៖ថ្មីៗ

https://www.thmeythmey.com/index.php?page=detail&id=50098

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា