ខណៈការបោះឆ្នោតជិតមកដល់ អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី អំពាវនាវ រកសម្ពាធពីសហគមនអន្តរជាតិ ក្នុងន័យធានាដល់ភាពត្រឹមត្រូវនៃការបោះឆ្នោត ខណៈបក្សកាន់អំណាចកំពុងកែច្បាប់ថ្មីមួយ ដែលគេគិតថាជាគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យ។កាលថ្ងៃទី២មីនាម្សិលមិញ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយជម្រុញឲ្យមានការបោះឆ្នោតត្រឹមត្រូវក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៧និងឆ្នាំ២០១៨។
.............
ប្រភព៖VOD