ត្រឡប់ក្រោយ

​លោ​ក ​ស​ម​ ​រ​ង្ស៊ី ចោ​ទ​លោ​ក ​ហ៊ុ​ន​ ​សែ​ន​ និ​ង​គ​ណ​ប​ក្ស​ប្រជា​ជ​ន​ថា​ ​ កំ​ពុ​ង​ដើ​រ​លើ​ច្បា​ប់​ដូច​ស​ម័​យ​ខ្មែ​រ​ក្រ​ហ​ម​​​

 

................

អតីតប្រធានគណបក្សសង្រ្គោះជាតិបានចោទគណបក្សប្រជាជន និងលោក ហ៊ុន សែន ថា កំពុងដើរលើច្បាប់ដូចទៅនឹង
ច្បាប់ក្នុងសម័យខ្មែរក្រហម ។លោក សម រង្ស៊ី ដែលបានប្រកាសលាលែងចេញពីតំណែងគណបក្សសង្រ្គោះជាតិកាលពីដើមខែកុម្ភៈបានចេញសេចក្ដី
ថ្លែងការណ៍មួយស្នើដល់ សហគមន៍អន្តរជាតិឱ្យជួយជម្រុញធ្វើយ៉ាងម៉េចឱ្យការបោះឆ្នោតនៅកម្ពុជាទាំងថ្នាក់ឃុំសង្កាត់
និងថ្នាក់ជាតិក្នុងឆ្នាំ២០១៧ និង ២០១៨ ខាងមុខនេះមានតម្លាភាពដែលអាចធ្វើឱ្យគណបក្សនយោបាយដែលមាន
អាសនៈនៅរដ្ឋសភាអាចទទួលយកបាន ។ លើសពីនេះទៀតលោក  សម រង្ស៊ី ស្នើដល់សហគមន៍អន្តរជាតិទាំងនោះ
ជួយការពារធ្វើយ៉ាងណាត្រូវតែរក្សាឱ្យគណបក្សសង្រ្គោះជាតិមានសិទ្ធិក្នុងការចូលរួមការប្រកួតប្រជែងការបោះឆ្នោត
នេះ ។

................

ប្រភព៖VIM

http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=3670

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា