...............
គណបក្សសង្រ្គោះជាតិបានចេញសេចក្ដីថ្លែងការណ៍មួយដោយបានស្នើដល់អ្នកគាំទ្ររបស់ខ្លួនថា ត្រូវតែមានការប្រុង
ប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយទាក់ទងនឹងគណបក្សដែលមានគេប្រឌិតឡើងដើម្បីវាយប្រហារ។នៅក្នុងសេចក្ដីថ្លែងការណ៍របស់គណបក្សចេញផ្សាយនៅថ្ងៃទី០៤ មីនា នេះ ដែលត្រូវបានលោក កឹម សុខា ប្រធាន
គណបក្សសង្រ្គោះជាតិទើបនឹងឡើងកាន់តំណែងថ្មីបង្ហោះចូលទៅក្នុងទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅព្រឹកសៅរិ៍នេះបានឱ្យដឹងថា មួយរយៈនេះ មានព័ត៌មានប្រឌិតជាច្រើនត្រូវបានគេបង្កើតឡើងដើម្បីវាយប្រហារក្នុង
ន័យឱ្យមានការយល់ច្រឡំពីអ្នកគាំទ្រ ។ ប៉ុន្តែយ៉ាងណាសេចក្ដីថ្លែងការណ៍នេះមិនបានបញ្ជាក់ពីជនណា ឬក៏ខាងណា
ដែលជាអ្នកធ្វើឡើងឡើយ៕
............
ប្រភព៖VIM