ត្រឡប់ក្រោយ

ប្រធានបក្សយុវជនកម្ពុជា ប្រាប់ឲ្យ គ.ជ.ប ទៅរើសសំរាមវិញ ទៅល្អជាង

 

.................

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់ឲ្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ទៅរើសសំរាមវិញម្ដងទៅល្អជាង បើគ្រាន់តែរបាយការណ៍ ក៏ធ្វើខុសដែរនោះ ។ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោក ពេជ្រ ស្រស់ នៅថ្ងៃទី៤ មីនា បានឲ្យដឹងថា "វាជារឿងគួអោយ អស់សំណើចណាស់ចំពោះកិច្ចការងារ របស់ គ.ជ.ប កាលពីព្រឹកម្សិលមិញ ខ្ញុំ ពេជ្រ ស្រស់ បានស្ពាយ សឺមីពាក្យចុះបញ្ជី គណបក្ស ទៅដាក់តាមបណ្តាឃុំ ពេលនោះ មានតែគណបក្សពីរប៉ុណ្ណោះ បានទៅដាក់មុនគេ គឺ ១.គណបក្ស ប្រជាជនកម្ពុជា ២. គណបក្សយុវជនកម្ពុជា" ។ លោកបញ្ជាក់ថា "ប៉ុន្តែពេលនេះ របាយការណ៍របស់ គ.ជ.ប បែជាមិនឃើញ គណបក្សយុវជនទៅវិញ តើគួរអោយទុកចិត្ត គ.ជ.ប តាមរបៀបណា បើសូម្បីតែរបាយការណ៍ ក៏ធ្វើខុសដែរនោះ ។ គ.ជ.ប ទៅរើសសំរាមវិញទៅល្អជាង បើអស់លោក ធ្វើកិច្ច ការងារដូចកូនក្មេង យ៉ាងដូច្នេះនោះ" ៕

...............

ប្រភព៖ដើមអម្ពិល

https://goo.gl/zXsk4D

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា