.................
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប បានហៅពាក្យសម្ដីរបស់ប្រធានគណបក្សនយោបាយមួយថាកំពុងតែប្រមាថលើស្ថាប័នរបស់ខ្លួនយ៉ាងខ្លាំង ។គជប បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានខ្លួនចុះនៅថ្ងៃទី៤ មីនា ថា គណបក្សនយោបាយមួយចំនួន
រហូតមកដល់ពេលនេះ មិនទាន់បានដាក់ពាក្យសុំចុះឈ្មោះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតនៅតាមបណ្ដាគណៈកម្មការឃុំ សង្កាត់ នៅឡើយទេ តែបែជាថាខ្លួនបានដាក់ពាក្យស្នើសុំចុះបញ្ជីបេក្ខជនរួចរាល់ទៅវិញ។សេចក្ដីថ្លែងការណ៍បែបព្រមានរបស់ គជប នេះ ធ្វើឡើងក្រោយពេលដែលលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែល បានប្រាប់ឱ្យស្ថាប័ន គជប ទៅរើសសម្រាមវិញ បន្ទាប់ពីលោកមើលឃើញថា
គណបក្សរបស់លោកមិនមានឈ្មោះនៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតនៅតាម
បណ្ដាគណៈកម្មការឃុំ សង្កាត់ ។
...............
ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3682