.............
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ បានថ្លែងថា បក្សនយោបាយនានា កុំតាំងខ្លួនជាតួឯក ពីព្រោះអត់បក្សមួយ ក៏អត់បញ្ហាដែរ ដោយការថ្លែងរបស់សម្តេចនេះ មិនសំដៅទៅបក្សនយោបាយណាមួយនោះទេ ប៉ុន្តែទោះបីជាយ៉ាងណា គ្រប់គ្នាដឹងហើយថា គឺគ្មានបក្សណា ក្រៅពីសង្រ្គោះជាតិ នោះទេ។ ក្នុងឱកាសពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ លោកបានក៏បានសំដៅ ទៅអ្នកនយោបាយ១រូប ដែលបានលាលែងចេញពីដំណែងហើយ នៅតែស្រែកឲ្យនាយករដ្ឋមន្រ្តីចេញលុយ សងជំនួសពលរដ្ឋ ពេលពួកគេខ្ចីពីធនាគារ។
.............
ប្រភព៖ដើមអម្ពិល