ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមាន​មន្ត្រី​NGO ម្នា​ក់ថា កុំ​ឲ្យ​និយាយ​ប៉ះពាល់​រឿង​នយោបាយ​ច្រើនពេក

................

​ភ្នំពេញ​៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ម្នាក់ កុំ​ឲ្យ​និយាយ​ប៉ះពាល់​ដល់​រឿង​នយោបាយ​ច្រើនពេក​។ ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះលោកហ៊ុន សែន បាន​សង្កេតឃើញថា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូបនេះ តែងតែ​បកស្រាយ​បញ្ហានយោបាយ ដើម្បី​រិះគន់​រដ្ឋាភិបាល ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​២ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​១ សម្ដេច ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​រូបនោះ​ថា កុំ​អាង​ខ្លួន​ជាម​ន្ត្រី​សង្គម​ស៊ីវិល​(NGO) ហើយ​ចេះតែ​និយាយ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ។ ដូច្នេះ​បើសិនជា​មានការឃាត់ខ្លួន អនុវត្ត​តាមច្បាប់​នោះ កុំ​ខឹង​រដ្ឋាភិបាល​។​

................

ប្រភព៖ថ្មីៗ

https://www.thmeythmey.com/index.php?page=detail&id=50157

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា