...............
តុលាការកំពូល នឹងប្រកាសសាលដីកា លើបណ្តឹងសារទុក្ខប្រឆាំងនឹងការឃុំខ្លួនមន្ត្រីអាដហុក និងគ.ជ.ប នៅថ្ងៃទី១៣មីនា។ លោក ឡោ ជុនធី មេធាវីការពារក្តីមន្ត្រីអាដហុក បញ្ជាក់ប្រាប់ ដូច្នេះ ក្រោយចេញពីសវនាការ នៅព្រឹកថ្ងៃទី៦ ខែមីនានេះ។។ តុលាការកំពូល នឹងប្រកាសសាលដីកាលើបណ្តឹងសារទុក្ខប្រឆាំងនឹងការឃុំខ្លួនមន្ត្រីអាដហុក និងគ.ជ.ប លើសកាលកំណត់ នៅថ្ងៃចន្ទ ទី១៣ ខែមីនា សប្តាហ៍ក្រោយ។ ក្រុមមេធាវីទាំង៥រូប ដែលរួមគ្នាការពារក្តីឲ្យមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប បានដាក់ប្តឹងសារទុក្ខ ប្រឆាំងនឹងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលពន្យារពេលឃុំខ្លួនកូនក្តីរបស់ខ្លួនចំនួន៥ខែបន្ថែមទៀត។
...............
ប្រភព៖ថ្មីៗ
https://www.thmeythmey.com/index.php?page=detail&id=50163