................
សកម្មជនសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ ប្រមាណ១០ទៅ១៥នាក់ នៅរយៈពេលពីរថ្ងៃបន្តបន្ទាប់គ្នានេះ គឺនៅថ្ងៃ៥ ខែមីនា ដល់ថ្ងៃ៦ ខែមីនា ឆ្នាំ២០១៧នេះ សម្តែងការខឹងសម្បា មិនពេញចិត្តនឹងថ្នាក់ដឹកនាំរបស់ពួកគេ ក្នុងការប្រព្រឹត្តរឿងពុករលួយ និងប្រកាន់បក្ខពួកនិយម ដោយបានធ្វើសកម្មភាព ចុះរុះរើ និងដុតកំទេចស្លាកគណបក្សចោល ហើយពួកគេប្តេជ្ញាចិត្តថា នឹងបន្តកំទេចស្លាកគណបក្សសង្គ្រោះជាតិចោល ទាំងអស់ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ការធ្វើសកម្មភាពរុះរើ និងដុតកំទេចស្លាកគណបក្សសង្គ្រោះជាតិចោល ដោយសកម្មជនបក្សនោះចោទថា មានរឿងពុករលួយ និងបក្ខពួកនិយម ពីសំណាក់ថ្នាក់ដឹកនាំរបស់ពួកគេ ដោយដកមន្រ្តីសកម្មៗរបស់អតីតប្រធានបក្ស សម រង្ស៊ី ដាក់ជំនួសដោយមន្រ្តីលោក កឹម សុខា វិញ។
................
ប្រភព៖Fresh news
http://www.freshnewsasia.com/index.php/en/localnews/48902-video-inside-84.html