................
កាលពីថ្ងៃទី៦ មីនា ម្សិលមិញនេះ ព្រះអង្គ ប៊ុត ប៊ុតតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានមានថេរដីការលើកឡើងថា បើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះ អាងថា ពលរដ្ឋខ្មែរជាចាហ្វាយនាយរបស់ខ្លួន គួរណាតែបញ្ឈប់ការចាប់ពលរដ្ឋជាច្រើនមានដូចជាលោកគឹម សុខ និងមន្រ្តីអង្គការសង្គមស៊ីវិលដាក់គុកទៀតទៅ ។ព្រះអង្គ មានថេរដីការបញ្ជាក់ថា លោក គឹម សុខ និងមន្រ្តីសិទ្ធិមនុស្ស ព្រមទាំងសកម្មជនរបស់គណបក្ស
ប្រឆាំងជា ច្រើនទៀតសុទ្ធតែជាពលរដ្ឋខ្មែរ ហើយក៏ជាចាហ្វាយនាយរបស់លោក ហ៊ុន សែន ដែរ ។ ដូច្នេះលោក
ហ៊ុន សែន ត្រូវតែបញ្ឈប់ ការចាប់ខ្លួន និងអន្តរាគមន៍ឱ្យដោះលែងអ្នកទាំងនោះមានសេរីភាពឡើងវិញ ដើម្បីបំពេញ
ទួនាទីជាកូនចៅល្អសម្រាប់ចាហ្វាយនា យ មិនមែនអាងឡើងចេញបញ្ជាឱ្យចាប់ខ្លួននោះទេ ៖ « ចុះប្រសិនបើពលរដ្ឋជា
ចាហ្វាយរបស់អ្នកដឹកនាំរដ្ឋ ឬថាជាចាហ្វាយរបស់នាយករដ្ឋមន្រ្តី ហេតុអ្វីបានប្រជាពលរដ្ឋគ្រាន់តែប្រើទៅអ្នកដែលជា
ចាហ្វាយនាយរបស់ខ្លួន ក្លាយទៅជាអ្នកជាប់គុកច្រវ៉ាក់ទៅវិញ » ។
..............
ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3695