ត្រឡប់ក្រោយ

CNRP មិនទាន់បានពិចារណា កែតម្រូវខ្លឹមសារ ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត

 

...................

នៅថ្ងៃទី៧មីនានេះ លោក យ៉ែមបុញ្ញឬទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ (CNRP) បានថ្លែងថា CNRP មិនទាន់បានពិចារណាកែតម្រូវខ្លឹមសារ ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្តនោះទេ ដោយលោកអះអាងថាវាគ្រាន់តែ ជាពាក្យស្លោកមិនមែនស្ថិតក្នុងគោលនយោបាយ អាទិភាព៥ចំណុចរបស់ សង្រ្គោះជាតិម្យ៉ាងវិញទៀតគណបក្សសង្រ្គោះជាតិ កំពុងតែមមាញឹកក្នុងការរៀបចំដាក់ បេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ។ ការលើកឡើងរបស់អ្នកលោកយ៉ែមបុញ្ញឬទ្ធិ បែបនេះបានធ្វើឡើងបន្ទាប់ពី គណបក្សប្រជាជនកម្ពុជា (CPP) កាលពីល្ងាចថ្ងៃទី៦មីនា បានចេញសេចក្ដីថ្លែងការណ៍មួយចាត់ទុក ខ្លឹមសារដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្រ្ត មានចរិកញុះញង់បង្កហេតុនិងប្រមាថដល់ មន្រ្តីឃុំ-សង្កាត់ទូទាំងប្រទេស ព្រមទាំងបានទាមទារ ឲ្យថ្នាក់ដឹកនាំគណបក្ស សង្រ្គោះជាតិកែតម្រូវជាបន្ទាន់ ចំពោះខ្លឹមសារខាងលើដើម្បីរក្សាបរិយាកាសល្អ និងសុខសន្តិភាព របស់ប្រទេសជាតិបើមិនកែតម្រូវគណបក្ស ប្រជាជនកម្ពុជា នឹងប្ដឹងទៅតុលាការ។

..................

ប្រភព៖ដើមអម្ពិល

https://goo.gl/Gf7XnH

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា