ត្រឡប់ក្រោយ

​ប​ក្សសង្រ្គោះជាតិ​ថា​ ​បា​ន​រៀប​ចំគោ​ល​ន​យោ​បាយ​រួ​ច​ជា​ស្រេ​ចហើ​យ​​ស​ម្រាប់​​ស្រ្តី​ពេ​ល​ដឹក​នាំ​រ​ដ្ឋា​ភិបា​ល​ ​​

 

................

គណបក្សសង្រ្គោះជាតិបានលើកឡើងឱ្យដឹងថា បក្សខ្លួនបានរៀបចំគោលនយោបាយរួចជាស្រេចហើយសម្រាប់ស្រ្តី និងកុមារី នៅពេលដែលគណបក្សបានឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលនោះ ដែលនឹងធ្វើឱ្យពួកគេទទួលបានយ៉ាងសាកសម។នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់គណបក្សសង្រ្គោះជាតិ  ចេញផ្សាយនៅថ្ងៃទី៨ មីនា ដើម្បីអបអរសាទរក្នុងទិវាសិទ្ធិស្រ្តីអន្តរជាតិក្នុងថ្ងៃទី ៨ មីនា ឆ្នាំ២០១៧ នេះលើកទី១០៦ បានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សដែល
បានដាក់ចេញសម្រាប់ស្រ្តីទាំងនោះមានដូចជាគោលនយោបាយពង្រឹងសិទ្ធិអំណាច ការលើកកម្ពស់ និងការអភិវឌ្ឍ 
ការធានាការពារនូវសន្តិសុខ និងជាពិសេសគោលនយោបាយវិមជ្ឈការអំណាច ថវិកា និងសេវាធានា ដែលផ្ដល់ភាព
ងាយស្រួលដល់ស្រ្តី និងកុមារីមិនមែនសម្រាប់តែអ្នកទីក្រុងនោះទេ  ។

.................

ប្រភព៖VIM

http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3704

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា