ការឃ្លាំមើល និងផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញ/អនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៥ ឆ្នាំទី៣ ឆ្នាំទី៣នៃនីតិកាលទី៥ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចពេញលេញនូវការបំពេញ/អនុវត្តន៍គោលនយោបាយចំនួន០៦ (៣៧,៥%)នៃ១៦ នៃចំនុចគោលនយោបាយដែលមានសូចនាករច្បាស់លាស់ រួមមានដូចជា៖ កំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ ការកាត់បន្ថយភាពកី្រក្រក្នុងអត្រា០១%ក្នុងមួយឆ្នាំ ការបញ្ឈប់ការផ្តល់សម្បាទានដីសេដ្ឋកិច្ច ការកសាងគោលនយោបាយជាតិសស្តីពីលំនៅដ្ឋាន ការរៀបចាំគោនយោបាយដឹកជញ្ជូនទីកុ្រង និងការបង្កើតដោនយោបាយជាតិ ស្តីពីមុខរបរ និងការងារ។ការផ្ដល់ពិន្ទុសម្រាប់ឆ្នាំទី៣លើ៣គោលនយោបាយដែលមិនមានសូចនាករច្បាស់លាស់ មានប្រជាពលរដ្ឋចំនួន៤២៩នាក់(៤០%)ជាស្រ្តី នៃ១៤ខេត្ត/រាជធានី បានចូលរួមផ្ដល់ពិន្ទុ ក្នុងនោះប្រមាណ១៩%ពេញចិត្ត ប្រមាណ៦២%ពេញចិត្តខ្លះ និងប្រមាណ១៩%មិនពេញចិត្តនឹងលទ្ធផលការបំពេញ/អនុវត្តគោលនយោបាយទាំងនោះ។
សូមចុចទីនេះដើម្បីមើលព័ត៌មានពេញ៖ http://ow.ly/d/61L4